PhysioRoots

English

ការព្យាបាលដោយរលកសំឡេង (Shockwave Therapy) នៅ PhysioRoots

កាត់បន្ថយការឈឺចាប់ ភ្ញោចការព្យាបាល និងស្តារមុខងាររាងកាយ

ការព្យាបាលដោយរលកសំឡេង (Shockwave therapy) គឺជាការព្យាបាលដោយមិនចាំបាច់វះកាត់ ដែលប្រើប្រាស់រលកសំឡេងចំគោលដៅ ដើម្បីភ្ញោចដំណើរការជាសះស្បើយតាមធម្មជាតិរបស់រាងកាយ។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ព្យាបាលអាការឈឺចាប់សាច់ដុំ សរសៃពួរ និងសន្លាក់រ៉ាំរ៉ៃ ជាពិសេសក្នុងករណីដែលរោគសញ្ញាមិនមានភាពប្រសើរឡើងតាមរយៈវិធីសាស្ត្រព្យាបាលទូទៅ។

រលកសំឡេងនឹងត្រូវបញ្ជូនដោយផ្ទាល់ទៅកាន់ទីតាំងដែលមានបញ្ហា ដើម្បីជួយបង្កើនលំហូរឈាម ភ្ញោចការជួសជុលកោសិកា កាត់បន្ថយកម្រិតនៃការឈឺចាប់ ព្រមទាំងបំបែកដុំសាច់ដុំដែលតឹងណែន ឬសរសៃដែលដំណើរការមិនប្រក្រតីរ៉ាំរ៉ៃ។

ខុសប្លែកពីវិធីសាស្ត្រព្យាបាលដែលគ្រាន់តែជួយសម្រួលការឈឺចាប់មួយគ្រា ការព្យាបាលដោយរលកសំឡេងផ្តោតលើការដោះស្រាយបញ្ហាជាលិកាពីឫសគល់ និងជំរុញការស្តារឡើងវិញតាមធម្មជាតិ។ អ្នកអាចនឹងមានអារម្មណ៍មិនស្រួលបន្តិចបន្តួចក្នុងអំឡុងពេលព្យាបាល ប៉ុន្តែកម្រិតរលកសំឡេងអាចត្រូវបានកែសម្រួលឱ្យសមស្របទៅតាមកម្រិតដែលលោកអ្នកអាចទទួលយកបាន។

ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងលទ្ធផលរយៈពេលវែង ការព្យាបាលនេះត្រូវបានរួមបញ្ចូលជាមួយបច្ចេកទេសព្យាបាលដោយចលនាផ្សេងៗទៀតដូចជា​ការព្យាបាលដោយលំហាត់ប្រាណ ការព្យាបាលដោយដៃ ការទាញពន្លាតសាច់ដុំ ឬកម្មវិធីស្តារសម្បទារាងកាយ ដើម្បីកែលម្អចលនា ស្តារកម្លាំង និងគាំទ្រដល់ការជាសះស្បើយក្នុងរយៈពេលវែង។

កាត់បន្ថយការឈឺចាប់ និងភាពតឹងណែន

ជួយកាត់បន្ថយកម្រិតនៃការឈឺចាប់ និងដោះស្រាយភាពតឹងណែននៃជាលិការ៉ាំរ៉ៃ។

ភ្ញោចការជាសះស្បើយតាមធម្មជាតិ

ប្រើរលកសំឡេងចំគោលដៅ ដើម្បីភ្ញោចការជួសជុលជាលិកា និងការជាសះស្បើយតាមធម្មជាតិ។

បង្កើនលំហូរឈាម

បញ្ជូនរលកសំឡេងទៅកាន់ទីតាំងដែលមានបញ្ហា ដើម្បីជួយបង្កើនលំហូរឈាម។

ការព្យាបាលដោយមិនចាំបាច់វះកាត់

ព្យាបាលអាការឈឺចាប់សាច់ដុំ សរសៃពួរ និងសន្លាក់រ៉ាំរ៉ៃ ដោយមិនចាំបាច់វះកាត់។

កម្រិតព្យាបាលអាចកែសម្រួលបាន

អាចមានអារម្មណ៍មិនស្រួលបន្តិចបន្តួច ប៉ុន្តែកម្រិតរលកសំឡេងអាចកែសម្រួលតាមកម្រិតដែលលោកអ្នកអាចទទួលយកបាន។

គាំទ្រការជាសះស្បើយរយៈពេលវែង

រួមបញ្ចូលជាមួយលំហាត់ប្រាណ ការព្យាបាលដោយដៃ ការទាញពន្លាត ឬការស្តារសម្បទា ដើម្បីស្តារចលនា និងកម្លាំង។